ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ៣៦នាក់
នាំគ្នាទៅធ្វើបុណ្យតាមបណ្តាវត្តនៅតាមជាយ ដែន ក្នុងខេត្តឧត្តរមានជ័យបានជួបគ្រោះថ្នាក់ចរាចរ ក្រឡាប់រថយន្តធ្លាក់ពីលើភ្នំដងរ៉ែក បណ្តាលឲ្យស្លាប់
១២នាក់ និងរបួស២៤នាក់ នាម៉ោង ១០ និង៣០នាទីថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា
ឆ្នាំ២០១៥នេះ នៅភូមិជើង ភ្នំឃុំត្រ ពាំងព្រៃ ស្រុកអន្លង់វែង
ខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ ម៉ែន លី ស្នងការនគរបាលខេត្ត ឧត្តរមានជ័យ បានប្រាប់ឲ្យដឹងនៅក្រោយពេលកើតហេតុភ្លាមៗថា ប្រជាពលរដ្ឋរងគ្រោះទាំងអស់ មានទីលំនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក បន្តថា ក្រុមប្រជាពលរដ្ឋរងគ្រោះ បាននាំគ្នាទៅដើរធ្វើបុណ្យនៅតាមបណ្តាវត្តនានានៅជាយដែន ហើយក៏នាំគ្នាហួសទៅ លេងនៅច្រកជាំ តែបែរជួបគ្រោះអកុសលតែម្តង។
ក្រោយកើតហេតុភ្លាមៗ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត បាន បញ្ជាកងកម្លាំងសមត្ថកិច្ច អាជ្ញាធរ រួមទាំងរថយន្តសង្រ្គោះគ្រប់អង្គភាពចេញទៅជួយសង្រ្គោះប្រជាពលរដ្ឋភ្លាមៗ ហើយជនរងគ្រោះ ក៏ត្រូវបានបញ្ជូនមកសង្រ្គោះបន្ទាន់នៅតាមមន្ទីរពេទ្យនៅស្រុកអន្លង់វែង និងក្នុងទីរួមខេត្ត។
បើតាមលោកឧត្តមសេនីយ៍ ម៉ែន លី ជនរងគ្រោះដែលស្លាប់ ១២នាក់ មានស្រី ១១នាក់ ហើយអ្នករងរបួស២៤ នាក់ មានស្រី២២នាក់។ លោកស្នងការ ក៏បានបញ្ជាក់ផងដែរថា ជនរងគ្រោះសុទ្ធតែជាមនុស្សចំណាស់។
ទោះបីជាយ៉ាង លោកស្នងការមិនទាន់បញ្ជាក់ពីមូលហេតុ នៃការក្រឡាប់រថយន្តនេះនៅឡើយទេ៕

No comments:
Post a Comment